ពេលវេលាមិនចាំយើងទេ បើស្រលាញ់នារីណាណាម្នាក់ហើយ គួរតែប្រាប់់ថា “ស្រឡាញ់នាង” អោយបានលឿនទៅ (មិនដឹងទឹកភ្នែកហូរមកពីណាពេលអានរឿងនេះចប់)

បុរសវ័យក្មេងម្នាក់ ខិតខំធ្វើការងារយ៉ាងប្តូរផ្តាច់
គេមានក្តីសុបិន្ត ចង់សាងគ្រួសារមួយដ៏ល្អឥតខ្ចោះជាមួយសង្សារបស់គេ។

នាងតែងតែមកឈចាំនៅមាត់ទ្វារផ្ទះរបស់បុរសនោះជានិច្ច .. .. ក្រោយចេញពីធ្វើការ
គេបានជួបនាង.. ញញឹមញញែមរីករាយរាក់ទាក់ សន្ទនាគ្នារួចហើយនាងក៏ត្រឡប់ទៅវិញ… ថ្ងៃនេះគេត្រឡប់មកផ្ទះវិញយូរជាងធម្មតា តែនាងនៅតែរងចាំ ដូចរាល់ដង
សូមទោសអូនសំឡាញ់ ថ្ងៃនេះមានការងារបន្ទាន់ ទើបត្រឡប់មកវិញយឺតបន្តិច ។
នាងនៅតែញញឹមដាក់គេហើយនិយាយថា ៖ បងខំធ្វើ
ការ រហូតមានឡាន មានផ្ទះ ដូចដែលចិត្តប៉ងហើយ…ហេតុអីនៅខំប្រឹងធ្វើការច្រើនម្លេះ?
“បងចង់មានផ្ទះដែលមានទីធ្លាធំជាងនេះ មានឡានសេរីខ្ពស់ហើយថ្លៃជាងនេះទៀត ដើម្បីអូនណា៎!”

1ឆ្នាំកន្លងមក នារីជាសង្សាបានមករកគេខ្លះ អត់ខ្លះ តែគេគ្មានពេលមកយកចិត្តទុកដាក់រឿងបែបនេះ

ថ្ងៃមួយនាងបានសួរបុរសជាសង្សារ
«តើបងមានលុយគ្រប់គ្រាន់ដើម្បីទិញផ្ទះធំហើយឬនៅ?»។ “សុំពេលបន្តិចទៀត!! បងចង់ទិញចិញ្ចៀនថ្មី ប្តូរអោយអូន” គេថើបដៃដែលពាក់ចិញ្ចៀនមាសថ្មមៗ។
“ខ្ញុំប្រាប់បងមែនទេថាខ្ញុំចង់បានចិញ្ចៀនថ្មី?”
“បងចង់អោយនូវអ្វីដែលល្អបំផុតសម្រាប់អូនជានិច្ច.. អូនសំឡាញ់ ”

3 ខែហើយ..
ដែលគេមិនបានឃើញនាងឈរចាំនៅមាត់ទ្វារផ្ទះ សព្វថ្ងៃនេះគេមានផ្ទះធំ គេបានសម្រេចចិត្តសុំច្បាប់ឈប់មួយថ្ងៃដើម្បីទៅរកនាង គេជិះឡានតម្លៃថ្លៃ ឆ្លងកាត់ផ្លូវរលាក់
យ៉ាងលំបាក!

“នាងត្រូវឆ្លងកាត់ផ្លូវនេះរាល់ថ្ងៃដើម្បីមករកយើងចឹងហ្អី?

ពេលទៅដល់ ..
ម្តាយរបស់នាងបានចូលមកស្វាគមន៍ និងបានផ្ដល់ប្រអប់ឈើឱ្យទៅគាត់ និងប្រាប់ទិសដៅទៅកន្លែងដែលជាកន្លែងដែលនាងបានរស់នៅជាកន្លែងដែលគេនឹងជួបនាង

ពេលទៅដល់គេបានឃើញទួលតូចមួយហ៊ុំព័ទ្ធដោយផ្កា។
មានឈ្មោះឆ្លាក់លើដុំថ្ម ស្ថិតចំកណ្តាលទួលនោះ

ទឹកភ្នែកកូនប្រុសបានស្រក់មកលើផ្ទៃមុខរបស់គេ
ដៃគេញ័រ ហើយបើកប្រអប់ឈើយឺតៗគេឃើញ ក្រដាសតូចៗជាច្រើនសន្លឹក
គេចាប់ផ្តើមអានម្តងមួយសន្លឹកៗ ..
«ថ្ងៃនេះ .. បងត្រឡប់មកវិញយឺត…ខ្ញុំបានរង់ចាំ 2 ម៉ោង ..តែមិនអីទេ .. ខ្ញុំស្រឡាញ់បង “។
«ថ្ងៃនេះភ្លៀងធ្លាក់… ខ្ញុំនៅតែរង់ចាំ ..
តែមិនឃើញបង…ប៉ុន្តែខ្ញុំនៅតែស្រឡបង»។
“ខ្ញុំចាប់ផ្តើមឈឺ …រហូតទៅរកបងមិនបាន…បងប្រហែលជាមិនបានចាប់អារម្មណ៍… មិនអីទេទោះយ៉ាង ណាខ្ញុំនៅតែស្រឡាញ់បង»។
«ថ្ងៃនេះ .. បងប្រាប់ថានិងប្តូរចិញ្ចៀនថ្មី..
បងប្រហែលភ្លេចថា .. ខ្ញុំយល់ព្រម .. រៀបការជាមួយបង..ដោយសារតែចិញ្ចៀនមួយនេះ .. ប៉ុន្តែមិនអីទេ .. ខ្ញុំនៅតែស្រឡាញ់បង ”

គេទទួលបានមេរៀនជីវិតលើកនេះហើយ ..
ជួនកាលអ្វីដែលគេខំស្វែងរកមួយជីវិត មិនអាចប្រៀបធៀបនិងរឿងតិចតួចដែលគេធ្លាប់បានទទួល រហូតក្លាយទៅជារឿងធម្មតាប្រចាំថ្ងៃនោះទេ

គេបើកឡានចេញទៅ បន្សល់ត្រឹមប្រអប់ចិញ្ចៀនពេជ្រនៅខាងមុខផ្នូរ ដែលមើលមិនឃើញតម្លៃអ្វី …សម្រាប់គេតទៅទៀត

“ខ្ញុំមានផ្ទះធំ .. ប៉ុន្តែប្រហែលទូលាយពេក សម្រាប់ការស់នៅម្នាក់ឯង .. ខ្ញុំមានឡានតម្លៃថ្លៃ ប៉ុន្តែមិនដឹងបើកទោទទួលអ្នកណាអោយមកអង្គុយជិត ដើម្បីទៅណា មកណាជាមួយគ្នា

ខ្ញុំមានពេលវេលាដើម្បីធ្វើការពាក់កណ្តាលជីវិត។
ប៉ុន្តែមិនដែលមានពេលវេលា .. ដើម្បីនៅជាមួយមនុស្សដែល.. ខ្ញុំស្រឡាញ់

ឥឡូវនេះខ្ញុំមានលុយច្រើន
តែមិនអាចទិញពេលវេលាបានសូម្បីតែ1នាទី និយាយប្រាប់ថា “ស្រឡាញ់នាង”ខ្ញុំមានអ្វីគ្រប់យ៉ាងដូចក្តីសុបិន្តរបស់ខ្ញុំប៉ុន្តែខ្វះផ្នែកសំខាន់បំផុត .. ដែលចង់អោយត្រឡប់មកវិញ ..បានអត់? » ..

ពេលនេះ…
យ៉ាងហោចណាស់ក៏យើងនៅមានពេលសល់ច្រើនជាង 1នាទី …ដែលមនុស្សខ្លះតែងតែស្វែងរក កុំបណ្តោយអោយអ្វីៗវាហួសពេល ជីវិតមនុស្ស…ទោះមិនខ្លីពេកតែក៏មិនបានយូរអង្វែងរហូតទៅដែរ

រឿងខ្លះយើងថាធ្វើដើម្បីមនុស្សដែលយើងស្រលាញ់ តែយើងមានដែលសួរពីតម្រូវការមនុស្សដែលយើងស្រលាញ់ទេ ថាគេចង់បានបែបណា??

ពេលខ្លះយើងមានគ្រប់យ៉ាង តែបាត់បង់មនុស្សដែលយើងស្រលាញ់ !
ប្រភព: Vireak Somret